21/02/2025
Croissant (នំក្រូសង់) គឺជានំដែលមានក្លិនឈ្ងុយឆ្ងាញ់ដែលមានដើមកំណើតនៅប្រទេសអូទ្រីស ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងម្ហូបបារាំងដែលនាំអោយមានភាពល្បីល្បាញបំផុត។ វាត្រូវបានគេផលិតពីម្សៅដែលស្រោបដោយប៊ឺ ដែលបន្ទាប់មកត្រូវបានរមូរនិងបត់ជាច្រើនដងដើម្បីបង្កើតស្រទាប់ស្តើង ប្រៀបបានដូចជាសំបុកឃ្មុំអញ្ចឹង។ ជាលទ្ធផលគឺផ្នែកខាងក្រៅភ្លឺថ្លាជាមួយសាច់នំខាងក្នុងមានភាពស្រទន់ ដែលអាចរក្សាទុកបាន៣ថ្ងៃ។
ជាទូទៅ នំក្រូសង់ មានរាងជាអឌ្ឍចន្ទ (ពាក្យ “CROISSANT” មានន័យថា “Crescent (អឌ្ឍចន្ទ)” ជាភាសាបារាំង) ហើយអាចបរិភោពជាមួយអាហារធម្មតា ឬធ្វើការបន្ថែមជាមួយគ្រឿងផ្សំផ្សេងៗ ដូចជាសូកូឡា ទំពាំងបាយជូរគ្រឿម ម្សៅអាល់ម៉ុន ហែម ឬឈីសជាដើម។ នំក្រូសង់អាចបរិភោពជាអាហារពេលព្រឹក ឬជាអាហារសម្រន់ ជាពិសេសជាមួយកាហ្វេ កាន់តែប្រសើរ។