10/09/2026
យុវតី អ៊ួង រស្មី ជាក្មេងកំព្រាម្តាយតាំងតែពីតូច ហើយឪពុកបោះបង់ចោលដោយត្រូវរស់នៅជាមួយអ៊ុំស្រីចាស់ តែបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អ គឺជាប់ដោយជោគជ័យ «និទ្ទេស A»។យុវតីរូបនេះ រស់នៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច។