14/09/2022
ចូរអនុវត្តន៍នូវគោលការណ៍ទាំង ៦ ខាងក្រោមនេះ នោះអ្នកនឹងដឹងថាតទៅមុខទៀត អ្នកចាយលុយសល់ ឬ មិនសល់៖
១. ចង់សល់លុយច្រើន លុះត្រាតែមានចំណេះដឹងផ្នែកហរិញ្ញវត្ថុ និង ដឹងច្បាស់របៀបនៃការចាយលុយឲ្យត្រូវគោលដៅ ព្រមទាំងមានប្រសិទ្ធភាព និងលទ្ធផលល្អ ២. ប្រាក់នោះនឹងកើនឡើងនៅថ្ងៃអនាគត ប្រសិនបើយើងដកតិចបំផុតចំនួន ១០% ដើម្បីសន្សំទុកប្រើរាល់ពេលបង្កើតចំណូលម្ដងៗ ៣. លុយនឹងអាចបង្កើតកូនចៅឲ្យម្ចាស់វា ចំពោះម្ចាស់ណាដែលឆ្លាតវៃ យកលុយទៅបង្កើតអ្វីផេ្សងទៀតដែលមានប្រយោជន៍ (វិនិយោគ)
៤. ត្រូវតែសន្សំទុក ១% ជាប្រចាំមុនពេលចំណាយទៅលើរបស់ណាមួយ មិនត្រូវចាយអស់ឬចាយហើយសល់ទើបសន្សំទុកនោះទេ
៥. បើអ្នកប្រុងប្រយ័ត្នក្នុងការចាយវាយនោះ លុយនឹងរស់នៅជាមួយអ្នករហូត ហើយគួរតែពិភាក្សាជាមួយអ្នកជំនាញ មុខពេលយកវាទៅបង្កើតមុខជំនួញ រកស៊ី ឬវិនិយោគក្នុងទ្រង់ទ្រាយធំ ឬតូចល្មមណាមួយ
៦. ពេលខ្លះបើយើងជឿលើអ្នកដទៃឬជឿលើខ្លួនឯងពេក ហើយយកលុយទៅធ្វើរឿងដែលមានមនុស្សតិចតួចបំផុតធ្វើ ឬវិនិយោគលើជំនួញមិនប្រាកដប្រជាណាមួយនោះ មិនប្រាកដនឹងអាចទៅរួចនោះឡើយ។ បរាជ័យជាមេរៀន តែបរាជ័យលើកដំបូងធ្ងន់ធ្ងរ អ្នកប្រហែលជាទ្រោមខ្លួន បាក់ស្បាតពិបាកងើបនៅពេលក្រោយដែរ៕
https://bizkhmer.com/articles/57975